(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ការិយាល័យ៥) បានចុះប្រតិបត្តិការ បង្ក្រាបបានជនជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយដកហូតបានថ្នាំញៀនជាង១គីឡូក្រាម។
មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២១ ខែឧសភានេះថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅចំណុចសណ្ឋាគារហ្គ័រប៊ីង ក្នុងបន្ទប់លេខ៣០៧ ភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយជនសង្ស័យឈ្មោះ សំ ប៊ុន ហៅបារាំង អាយុ៥៤ឆ្នាំ ក្នុងនោះដកបានហូតវត្ថុរួមមាន៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) សរុបទម្ងន់១គីឡូ ៤៥៣.៩៦ក្រាម និងទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុខាងលើនេះ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕