(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់ បំផុតសម្រាប់ឲ្យយើង ដឹងអំពីប្រវត្ដិសាស្រ្ដនិងការបែងចែក កាលប្បវត្ដិប្រទេសកម្ពុជា។ ក្នុងនេះផងដែរ បើនិយាយពីសិលាចារឹកទាក់ទងនិងកាលប្បវត្ដិ ប្រទេសកម្ពុជាយើង មានពីរបែប គឺសិលាចារឹកមានកាលបរិច្ឆេទ និងគ្មានកាលបរិច្ឆេទ។ចំពោះសិលាចារឹកទំាងនេះ បើទោះបីជាក្នុង ករណីគ្មានកាលបរិច្ឆេទក៏ដោយ ក៏គេនៅតែអាចដឹងពី សម័យកាលនីមួយៗបានដែរ គឺតាមរយៈការសិក្សាប្រៀបធៀបអក្សរចារឹក ជាមួយនិងសិលាចារឹកផ្សេងៗទៀត។
ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា បើដូច្នេះ បើនិយាយអំពីសិលាចារឹកខ្មែរយើងដែលបានកើតទ្បើង និងចាស់ជាងគេ គឺសិលាចារឹកអង្គរបុរី ដែលមានកាលបរិច្ឆេទឆ្នាំ៦១១ ហេតុនេះហើយ ទើបប្រវត្ដិសាស្រ្ដកម្ពុជាយើង បើគិតពីសិលាចារឹកគឺចាប់ផ្ដើមនៅស.វ.ទី៧ ប៉ុន្ដែស្ថិតក្នុងបរិការនេះ តាមរយៈក្នុងការពិនិត្យអក្សររបស់សិលាចារឹក មានពួកណាមួយនោះចាស់ជាង K600 ប្រហែល១០០ឆ្នាំទៅទៀត ទើបនំាឲ្យគេចាត់ទុកសម័យបុរាណ គិតពីស.វ.ទី៦វិញ។
បើដូច្នេះមានន័យថា សិលាចារឹកចាស់ជាងគេ ហើយដែលគេបានកំណត់ជា «គោល» នោះ គឺសិលាចារឹក K600 រវាងស.វ.ទី៦នេះឯង។
ជាចុងក្រោយលោក បានថ្លែងថា បើនិយាយពីប្រវត្ដិសំណេរក្នុងប្រទេសកម្ពុជាយើងគឺមាន៖
១៖ អក្សរថ្ម ជាប្រភេទផ្សេងៗនៃសិលាចារឹក ។
២៖ អក្សរលើលោហៈ ជាអក្សរចារលើបន្ទះ, បដិមាឬវត្ថុផ្សេងៗ។
៣៖ អក្សរលើស្លឹក(សាស្រ្ដា) ។
៤៖ អក្សរលើក្រដាស(ក្រំាង...)។
ចំពោះប្រភពសំណេរទំាងនេះ ពិសេសសិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់បំផុតសម្រាប់ឆ្លុះបញ្ចំាងឲ្យយើងដឹងអំពីប្រវត្ដិសាស្រ្ដកម្ពុជា៕