(សៀមរាប)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប និងជា ប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបប្រមាណ២៥០០នាក់។
ការចុះជួបសំណេះសំណាលរបស់ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នេះអមដំណើរដោយ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការ កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប, សមាជិកព្រឹទ្ធសភា, រដ្ឋសភា, ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សខេត្ត និងក្រុមការងារចុះជួយស្រុកផងដែរ៕