(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានណែនាំឲ្យគ្រប់គណបក្សនយោបាយ ធ្វើសកម្មភាពឃោសនា បោះឆ្នោត ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ នៅអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តទី៤ ដែលបានចាប់ផ្ដើមឡើង ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ (រយៈពេល១៤ថ្ងៃ)។
គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។
ចំណែកសកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវ៖
* ហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល
* ហាមឃាត់នៅក្បែរមន្ទីរពេទ្យ
* ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថាននានា ក្នុងពេលសិក្សា លើកលែងតែនៅក្រៅម៉ោងសិក្សា។
គ.ជ.ប ធ្លាប់បានប្រកាសថា រាល់ការស្ទង់មតិ និងការផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ត្រូវបញ្ឈប់៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។ សូមជម្រាបថា ក្រោយថ្ងៃឃោសនាបោះឆ្នោតឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ពោលនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្ស នយោបាយណា ធ្វើសកម្មភាពទាក់ទងនឹងរឿងនយោបាយឡើយ ព្រោះថ្ងៃដ៏សំខាន់មួយនេះ គឺជាថ្ងៃ «ស» ជាថ្ងៃ មុនថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ឆាប់ៗខាងមុខ៕
ខាងក្រោមនេះជាសេចក្តីណែនាំទាំងស្រុងរបស់ គ.ជ.ប៖