(ពិភពលោក)៖ បច្ចុប្បន្នមានប្រទេសជាច្រើន កាន់លទ្ធិប្រជាធិបតេយ្យ ដែលផ្តល់សេរីភាពផ្សេងៗ រួមទាំងសិទ្ធិសម្រាប់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ។
បើទោះជាយ៉ាងនេះក្តី មិនមែនមានន័យថា ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែ បានចូលរួមបោះឆ្នោត ទៅតាមសិទ្ធិដែលគេផ្តល់ឱ្យនោះទេ នេះអាចមកពីហេតុផលផ្សេងៗគ្នា។
តែអ្វីដែលគួរចាប់អារម្មណ៍នោះ គឺសហរដ្ឋអាមេរិក ដែលជាមហាអំណាចនៃលោកសេរី បែរជាមានអត្រាអ្នកចូលរួមបោះឆ្នោតទាប ជាបណ្តាប្រទេសមួយចំនួនទៅវិញ គឺមានប្រជាពលរដ្ឋត្រឹមប្រមាណតែ៥៥.៧ភាគរយតែប៉ុណ្ណោះ (របាយការណ៍ឆ្នាំ២០១៦) នេះបើយោងតាមរបាយការណ៍ របស់គេហទំព័រ Pew Research ចេញផ្សាយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។
ខាងក្រោមនេះ ជារបាយការណ៍ប្រទេសទាំង១០ ដែលមានអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់ជាងគេ ដោយយោងតាមរបាយការណ៍ នៃការបោះឆ្នោតចុងក្រោយបំផុត៖
១៖ ប្រទេស ប៊ែលហ្ស៊ីក អ្នកចូលរួមបោះឆ្នោតមានចំនួន៨៧.២ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៤)។
២៖ ប្រទេស ស៊ុយអ៊ែត អ្នកចូលរួមបោះឆ្នោតមានចំនួន៨២.៦ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៤)។
៣៖ ប្រទេស ដាណឺម៉ាក អ្នកចូលរួមបោះឆ្នោតមានចំនួន៨០.៣ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៥)។
៤៖ ប្រទេស អូស្រ្តាលី អ្នកចូលរួមបោះឆ្នោតមានចំនួន៧៩.០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៦)។
៥៖ ប្រទេសណ័រវេស អ្នកចូលរួមបោះឆ្នោតមានចំនួន៧៨.០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៣)។
៦៖ ប្រទេសកូរ៉េខាងត្បូង អ្នកចូលរួមបោះឆ្នោតមានចំនួន៧៧.៩ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៧)។
៧៖ ប្រទេសហូឡង់ អ្នកចូលរួមបោះឆ្នោតមានចំនួន៧៧.៣ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៧)។
៨៖ ប្រទេសអៀឡង់ អ្នកចូលរួមបោះឆ្នោតមានចំនួន៧៦.៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៦)។
៩៖ ប្រទេស អ៊ីស្រាអែល អ្នកចូលរួមបោះឆ្នោតមានចំនួន៧៦.១ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៥)។
១០៖ ប្រទេសណូវែលហ្សេឡង់ អ្នកចូលរួមបោះឆ្នោតមានចំនួន៧៣.២ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានវ័យគ្រប់អាយុបោះឆ្នោត (ឆ្នាំ២០១៤)៕