(ភ្នំពេញ)៖ យ៉ាងហោចណាស់ជនបរទេសចំនួន៥៨នាក់ ស្រី១២នាក់ មាន៥សញ្ជាតិ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួន ពីបទលួចឆ្លងដែនខុសច្បាប់ ស្នាក់នៅលើសទិដ្ឋាការ និងធ្វើការគ្មានលិខិតឆ្លងដែន នៅលើទឹកដីកម្ពុជាក្នុង រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់១៩ ខែឧសភា ឆ្នាំ២០១៧ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនជាតិបរទេសទាំង៥៨នាក់ (ស្រី១២នាក់) មាន៥សញ្ជាតិដូចខាងក្រោម៖
១៖ ជនជាតិ វៀតណាម ចំនួន៣៣នាក់ (ស្រី១២នាក់)
២៖ ជនជាតិ នីហ្សេរីយ៉ា ចំនួន០១នាក់
៣៖ ជនជាតិ អង់គ្លេស ចំនួន០១នាក់
៤៖ ជនជាតិ ចិនដីគោក ចំនួន១៨នាក់ (ស្រី០៦នាក់)
៥៖ ជនជាតិ ឥណ្ឌា ចំនួន០៥នាក់
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បញ្ជាក់ទៀតថា នៅរយៈពេល១សប្តាហ៍កន្លងទៅនេះ នគរបាលអន្តោប្រវេសន៍ក៏បានបណ្តេញជនបរទេសចំនួន៦៧នាក់ (ស្រី១២នាក់) មាន០៦សញ្ជាតិ ចេញពីកម្ពុជាផងដែររួមមាន៖
១៖ ជនជាតិ វៀតណាម ចំនួន៣៣នាក់ (ស្រី១២នាក់)
២៖ ជនជាតិ នីហ្សេរីយ៉ា ចំនួន២៦នាក់
៣៖ ជនជាតិ ឥណ្ឌា ចំនួន០៥នាក់
៤៖ ជនជាតិ អាមេរិក ចំនួន០១នាក់
៥៖ ជនជាតិ សូម៉ាលី ចំនួន០១នាក់
៦៖ ជនជាតិ កូរ៉េ ចំនួន០១នាក់
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថា ជនបរទេសដែលកំពុងរក្សាទុក នៅក្នុងកន្លែងត្រៀមបណ្តេញចេញ (មណ្ឌលភ្នំពេញ និងមណ្ឌលសៀមរាប) សរុបចំនួន៦៤នាក់ (ស្រី០៧នាក់) មាន០៨សញ្ជាតិ៕