(ព្រៃវែង)៖ លោក សុខ ខេមរិន ប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មកពី គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រជាច្រើនរយនាក់ បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅឃុំ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ព្រោះថាថ្ងៃនេះជាទិវាចងចាំ២០ឧសភា ដែលជាថ្ងៃរំលឹកពីការឈឺចាប់ ជាប្រវត្តិសាស្ដ្រ ដែលមិនអាចបំផ្លាញបាននៅក្នុងចិត្ត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
នៅថ្ងៃបើកយុទ្ធនាការនេះលោក សុខ ខេមរិន បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនា មានប្រសិទ្ធភាពជ្រួតជ្រាបដល់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ជាពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាប ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្ស ប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍ នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ៕