(កំពង់ចាម)៖ សន្ដិភាពកំពង់ចាម ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។
ការដាក់សម្ភោធនេះ ត្រូវបានធ្វើក្រោមអធិបតីភាព លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
លោក លន់ លឹមថៃ បានលើកឡើងថា សម្តេចតេជោហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ ដែលតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជាទាំងអស់ បាននិងកំពុងរីករាយជាមួយនឹងសមិទ្ធផលរូបវ័ន្ត និងអរូបវ័ន្តទាំងឡាយ ហើយនៅថ្ងៃនេះយើងឃើញសមិទ្ធផលសួនសន្តិភាពកំពង់ចាម ដែលលេចធ្លោដើម្បីផ្តល់ផាសុខភាពជូនប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា សួនសន្តិភាពកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបានសម្តេចតេជោ ផ្តល់ជូនជាចំណងដៃថ្មីដ៏ពិសិដ្ឋ ដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម តាមរយៈរដ្ឋបាលខេត្តកំពង់ចាមជាអ្នកអនុវត្តផ្ទាល់៕