(កណ្តាល)៖ នៅថ្ងៃបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារ ចុះជួយ ឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ ខេត្តកណ្តាល បានចុះដឹកនាំ សមាជិកសមាជិកា ប្រមាណខ្ទង់ពាន់នាក់ ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទូទាំងស្រុក។
ដោយសារតែការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានធ្វើឡើងចំថ្ងៃប្រារព្ធទិវាចងចាំ នៃការរបបដ៏សែនយង់ឃ្នង របស់បនប្រល័យពូជសាសន៍ ប៉ុល ពត នោះ លោក ម៉ក់ ពេជ្ជរិទ្ធ និងសមាជិកសមាជិកា បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះទាំង ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបប ដ៏សែនឃោរឃៅនេះ។
ក្នុងឱកាសឃោសនានោះ អ្នកចូលរួមទាំងអស់ បានស្រែកជយឃោសឡើងយ៉ាងកងរំពងថា «ជយោ! គណបក្ស ប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងភាពរីកចម្រើន»។
បន្ថែមពីនេះ លោក ម៉ក់ ពេជ្ជរិទ្ធ បានចុះដឹកនាំ សមាជិកសមាជិកានៅតាមឃុំនីមួយៗ ដោយសារតែតាមច្បាប់ គ.ជ.ប គឺតម្រូវឲ្យគណបក្សនយោបាយនីមួយៗ ដឹកនាំយុទ្ធនាការនៅក្នុងតែឃុំ-សង្កាត់ របស់ខ្លួនប៉ុណ្ណោះ៕