ថ្ងៃដំបូងយុទ្ធនាការរកសំឡេងបោះឆ្នោត! ក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្នួល ខេត្តក្រចេះ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត
20-05-2017 12:49
(ក្រចេះ)៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោក លី ផល្លា អនុប្រធានថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តក្រចេះ និងលោក ប៉ុល សុផា អនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្នួល ខេត្តក្រចេះ និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយឃុំ២ធ្នូ បានចូលរួមបើកយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅវត្ត២ធ្នូ។
ក្នុងឱកាសឃោសនារកសំឡេងឆ្នោតនោះ ក្នុងការងារ និងសមាជិក សមាជិកបក្ស បានប្រារព្វពិធីចងកំហឹងថ្ងៃទី២០ ខែឧសភា និង បើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយការដង្ហែក្បួន ក្នុងនោះមានរថយន្តចំនួន៣០គ្រឿង ម៉ូតូចំនួន៣០៦គ្រឿង និងមានសមាជិក សមាជិកាចំនួន៤៨៥នាក់៕