(កំពង់ចាម)៖ លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងលោក គួច ចំរើន អនុប្រធានថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះដឹកនាំសមាជិក សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សរុបខ្ទង់ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទូទាំងខេត្តកំពង់ចាម។ ក្នុងនោះក៏មានការចូលរួមពី ថ្នាក់ដឹកខេត្តជាច្រើន នាក់ផងដែរ។
នៅថ្ងៃបើកយុទ្ធនាការនេះលោក យឹម ឆៃលី បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនា មានប្រសិទ្ធភាពជ្រួតជ្រាប ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាពិសេសធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាប ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដែលកើតចេញពី គណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបាន ការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍ នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។
បន្ទាប់ពីការជួបជុំ សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជននៅទូទាំងខេត្តកំពង់ចាម ត្រូវបានបែងចែកចុះ ទៅឃុំនានា ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ៕