Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ និងសមាជិកសមាជិកា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់ ក្នុងរបប៉ុលពត

20-05-2017 12:09

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងក្មេងចាស់ អញ្ជើញមកជួបជុំគ្នា ដើម្បីប្រារព្ធពីធីបង្សកូលវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត​។ ពិធីនេះបានរៀបចំធ្វើឡើង នៅបរិវេណស្តូបតំកល់អដ្ឋិធាតុ ស្ថិតក្នុងវត្តអំពែភ្នំ ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិកាគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពង់ស្ពឺ បានបើកយុទ្ធនាការស្វែងសំឡេងឆ្នោតទូទាំងខេត្តផងដែរ។

ពិធីនេះប្រារព្ធធ្វើឡើងដើម្បីបង្ហាញនូវស្មារតីចងចាំ មិនភ្លេចនូវសោកនាដកម្ម នៃការកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃ និងយ៉ាងរង្គាលរបស់បនប្រល័យ ពូជសាសន៍ ប៉ុលពត ដែលបានប្រព្រឹត្តទៅលើបងប្អូនជនរួមឈាមខ្មែរស្លូតត្រង់ រាប់លាននាក់ ក្នុងអំឡុងរបបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

ម៉្យាងវិញទៀត ដើម្បីសំដែងនូវកត្តញ្ញូតាធមរ ដ៏ជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិមាតុភូមិ ដែលបូជាជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការរស់រានឡើងវិញ និងការរំដោះប្រជាជនចេញពីគុគឥតជញ្ជាំង និងរបបវាលពិឃាត ដ៏ឃោឃៅបំផុត និងមិនធ្លាប់មានក្នុងប្រវត្តិសាសន៍មនុស្សជាតិ៕