(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឡុង វិចិត្រា ត្រូវបានផ្លាស់ប្ដូរពី មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌចំការមន ទៅជាមេបញ្ជាការកង រាជអាវុធហត្ថ ខណ្ឌទួលគោក។
ការប្រកាសតែងតាំងលោកវរសេនីយ៍ត្រី ឡុង វិចិត្រា ពីមេបញ្ជាការរងកងរាជអាវុធហត្ថ ខណ្ឌចំការមន ទៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌទួលគោក ធ្វើឡើង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ឌឿក សាមាន មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯង រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានភ្នំពេញ។ នៅក្នុងឱកាសនោះក៏មានការតម្លើងឋានន្តរស័ក្តិ លោកអនុសេនីយ៍ឯក ពៅ បូរ៉ា ដែលទើបបានឡើងឋាន្តរស័ក្តពីវរសេនីយ៍ត្រីផងដែរ។
ទន្ទឹមនឹងការផ្លាស់ប្ដូរតំណែងថ្មីនេះលោក ទៀវ ម៉ាក់តែល អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជានាយខុទ្ទកាល័យលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមគ្រួសារ ដែលជាសាច់ញាតិនោះ ក៏បានថ្លែងនូវការអបអរសាទរ ចំពោះមន្រ្តីអាវុធហត្ថ ទាំង២រូបខាងលើផងដែរ៕