(ភ្នំពេញ)៖ បុគ្គលិកមកពីក្រុមហ៊ុនសាមសុងថៃ សាខាកម្ពុជា បានរួមគ្នាម្តងទៀត ដើម្បីបរិច្ចាគនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភានេះ។

«កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង» ជាផ្នែកមួយនៃកម្មវិធី Samsung Love & Care ដែលក្រុមហ៊ុនសាមសុងតែងតែ ផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះ ប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។ ជាក់ស្តែងសកម្មភាព ស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ បុគ្គលិកសាមសុងថ្ងៃនេះគឺមានគោលដៅតែមួយគត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសំខាន់ នៃការផ្គត់ផ្គង់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្រុមហ៊ុនសាមសុង ស្ថិតនៅទីនេះ ដើម្បីជម្រុញឲ្យផ្នែកបច្ចេកវិទ្យា ផលិតផល និងការច្នៃប្រឌិតរបស់យើង ហើយយើងសង្ឃឹមថា នឹងអាចធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរ ហើយសាមសុងថែមទាំងជឿជាក់ថា ការកសាងសង្គមប្រកបដោយទំនួលខុសត្រូវ និងការយកចិត្តទុកដាក់គឺចាប់ផ្តើមចេញពីយើងម្នាក់ៗ។ ដូច្នេះហើយ បានជាយើងធ្វើការបរិច្ចាគឈាមនេះជារៀងរាល់ឆ្នាំ ហើយយើងធ្វើវាពីចេញពីក្រអៅបេះដូងរបស់យើង»។

លើសពីនោះ ក្រុមហ៊ុនក៏សំនូមពរឲ្យសាធារណជន និងប្រិយមិត្តអ្នកអានទាំងអស់ ដែលគិតថាខ្លួនមានសុខភាពល្អគ្រប់គ្រាន់ ដើម្បីផ្តល់ជូនឈាម សម្រាប់អ្នកដែលត្រូវការជាបន្ទាន់ ដោយទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈទូរស័ព្ទលេខ 092 99 8000។

ក្រុមហ៊ុន Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត ដែលក្រុមហ៊ុនកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។

សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com