(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ, កញ្ញា ឆេង សូរិយា, អាន សុគន្ធធារ៉ា, លោក សៀ សៀកឡេង, លោក ឥន្ទ វុត្ថា រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ហែរក្បួនថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់ពីផ្លូវ៦០ម៉ែត្រ ដល់រង្វង់មូលចោមចៅ
២៖ មន្ដ្រីយោធាជាន់ខ្ពស់៖ តាមការគ្រោងទុក សពទាហានមួកខៀវកម្ពុជាទាំង៤រូប នឹងដឹកមកដល់ភ្នំពេញ នៅយប់ថ្ងៃស្អែក
៣៖ លោក គឹម សន្ដិភាព៖ ការអនុវត្តផ្ទុយពីច្បាប់ស្តីពីការបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែម បើជាបទល្មើសព្រហ្មទណ្ឌ
៤៖ គ.ជ.ប អនុញ្ញាតឲ្យបក្សនយោបាយឃោសនា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ នៅអំឡុងពេល ឃោសនា បោះឆ្នោត
៥៖ គ.ជ.ប មិនអនុញ្ញាតឲ្យបក្សនយោបាយចែកអំណោយ និងទិញសន្លឹកឆ្នោតនៅថ្ងៃឃោសនាបោះឆ្នោតនិងថ្ងៃ បោះឆ្នោតឡើយ, រយៈពេល១៤នៃថ្ងៃឃោសនា អនុញ្ញាតឲ្យហែក្បួនឃោសនាតែ២ថ្ងៃប៉ុណ្ណោះ
៦៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាលទូទាំងប្រទេស ប្រឹងប្រែងថែរក្សាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ នៅពេលឃោសនា, ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត
៧៖ អតីតនាយករដ្ឋមន្ត្រីម៉ាទ្បេស៊ី សាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
៨៖ កម្លាំងសមត្ថកិច្ច ដកហូតថ្នាំញៀនជាង ៥០គីឡូក្រាម និងឃាត់ខ្លួនម្ចាស់សណ្ឋាគាររតនៈសម្បត្តិ នៅខេត្តរតនគិរី សង្ស័យជាមេខ្លោង
៩៖ ពលរដ្ឋខ្មែរ ១០នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួនពេលទៅកាប់ឈើគ្រញូង បានបញ្ជូនមកដល់កម្ពុជាវិញហើយ កាលពីយប់មិញ
១០៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបក្រុមចោរកាច់កម៉ូតូ៤នាក់ និងដកហូតវត្ថុតាងជាច្រើន
* ព័ត៌មានអន្តរជាតិ (World News)
១៖ បញ្ហាកាន់តែធំចំពោះ លោក ដូណាល់ ត្រាំ! សមាជិកបក្សសាធារណរដ្ឋបង្ហើបថា «លោក Mike Pence គួរជំនួសតំណែងលោក ត្រាំ ជាប្រធានាធិបតីអាមេរិកវិញ!»
២៖ បែកធ្លាយព័ត៌មានសំងាត់៖ មន្ត្រីរបស់លោក ដូណាល់ត្រាំ បានធ្វើការទំនាក់ទំនងដោយ សម្ងាត់ជាមួយ រុស្ស៊ី១៨ដង ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត
៣៖ ប្រធានាធិបតីហ្វីលីពីន «លោក ឌូតឺតេ ប្រកាសឈប់ទទួលជំនួយពីសហភាពអឺរ៉ុប» ខណៈសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល ចេញមុខព្រមានភ្លាមៗ!
៤៖ Facebook រងការពិន័យប្រាក់ជាង ១២២លានដុល្លារ ព្រោះផ្តល់ព័ត៌មានភូតកុហក ពីការទិញសិទ្ធិគ្រប់គ្រងកម្មវិធី WhatsApp ៕