Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេឡាជាតិអតីតយុទ្ធជន បានបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែឧសភា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី១៩ ខែឧសភានេះតទៅ

19-05-2017 18:48

(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែឧសភា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះតទៅ តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា រាជធានីភ្នំពេញ និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

សេចក្តីជូនដំណឹងរបស់ បេឡាជាតិអតីតយុទ្ធជន បានបញ្ជាក់ថា ចំពោះការបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែឧសភា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវភ្ជាប់មកជាមួយសៀវភៅ គណនី និងអត្តសញ្ញាណប័ត្រសញ្ជាតិខ្មែរ ឬកាតអេធីអ៉ឹម នៅតាមទូអេធីអ៉ឹម របស់ធនាគារដៃគូខាងលើនៅទូទាំងប្រទេស។

គួរកត់សំគាល់ថា បេឡាជាតិអតីតយុទ្ធជន បានគិតគូបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែឧសភា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅសប្តាហ៍ទី៣ និងយ៉ាងយូរបំផុត នៅសប្តាហ៍ទី៤ ជារៀងរាល់ខែ។

សូមអានសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន៖