Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧមត្តសេនីយ៍ ចៅ ផល្លី ផ្ដល់ផ្លូវមូយខ្សែជូនពលរដ្ឋ នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ, ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ

20-05-2017 13:24

(ក្រចេះ)៖ នាយឧត្តមសេនីយ៍ ចៅ ផល្លី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយ ក្រុងក្រចេះ បានប្រគល់ផ្លូវក្នុងភូមិមួយខ្សែជូនពលរដ្ឋ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដែលផ្លូវនេះធ្វើឲ្យប្រជាពលរដ្ឋ លំបាកជាង៨ឆ្នាំមកហើយ ដោយមិនមានអ្នកជួយដោះស្រាយជូនពួកគាត់នោះទេ។

ដោយឡែកនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ចៅ ​ផល្លី បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការ សាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ព្រោះថាផ្លូវនេះពិតជាសម្រួលដល់ពួកគាត់ខ្លាំងណាស់។

បើតាមនាយឧត្តមសេនីយ៍ ផ្លូវលំមួយខ្សែនេះ ប្រជាពលរដ្ឋមូលដ្ឋានបានត្អូញត្អែរថា ពូកគាត់មានការលំបាកជាង៨ឆ្នាំមកហើយ មិនដែលមានអ្នកណាអាចជួយដោះស្រាយបាននោះទេ ហេតុដូច្នេះហើយទើបពលរដ្ឋ និងព្រះសង្ឃស្នើសុំមកឲ្យនាយឧត្តមសេនីយ៍ជួយដោះស្រាយ ក្រោយមកលោកបានចាត់ឲ្យក្រុមការងារចុះត្រួតពិនិត្យ និងស្ថាបនាឡើងវិញជូនតែម្ដង ដើម្បីឲ្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕