(វៀតណាម)៖ ធនាគារជាតិនៃកម្ពុជា បានទទួលនូវបទពិសោធន៍សំខាន់ៗ អំពីគោលនយោបាយរូបិយវត្ថុចំនួន៣ចំណុច ពីធនាគាររដ្ឋវៀតណាម ការទទួលបានបទពិសោធន៍នេះ ខណៈដែលលោកស្រី នាវ ច័ន្ទថានា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំបច្ចេកទេសទ្វេភាគី នៅធនាគាររដ្ឋវៀតណាម ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានោះ លោកស្រី Nguyen Thi Hong ទេសាភិបាលរង ធនាគាររដ្ឋវៀតណាម និងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញបាន
ចូលរួមចែករំលែកបទពិសោធន៍ លើការអនុវត្តន៍គោលនយោបាយចំនួន៣ចំណុច ដល់ធនាគារជាតិនៃកម្ពុជារួមមាន៖
ទី១,ការធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ទីផ្សារអន្តរធនាគារ និងប្រតិបត្តិការទីផ្សារបើកចំហរ ក្នុងគោលដៅគ្រប់គ្រងស្ថិរភាពអត្រាប្តូប្រាក់
និងស្ថានភាពសន្ទនីយភាព សំដៅរក្សាស្ថិភាពថ្លៃ និងរួមចំណែកការពារភាពប្រកួតប្រជែងនៃការនាំចេញ។
ទី២, ការដាក់ឲ្យអនុវត្តប្រព័ន្ធការពារប្រាក់បញ្ញើ ដែលធនាគាររដ្ឋវៀតណាមបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៩។ ប្រព័ន្ធការពារប្រាក់បញ្ញើ មានសារសំខាន់ណាស់សម្រាប់ការពារអត្ថប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ និងពង្រឹងជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ និងជាពិ
សេសរក្សាស្ថិរភាពហិរញ្ញវត្ថុ និងទី៣, ការគ្រប់គ្រងនិងសម្រួលការផ្ទេរប្រាក់ឆ្លងប្រទេស ដែលក្នុងនោះ វៀតណាមជាប្រទេស
ទទួលបានការផ្ទេរប្រាក់ចូលដោយអ្នកធ្វើការនិងគ្រួសារវៀតណាមនៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ដែលកើនឡើងយ៉ាងឆាប់
រហ័ស។
បទសោធន៍ទាំងនេះ មានសារប្រយោជន៍ណាស់ចំពោះមន្ត្រីជំនាញធនាគារជាតិ នៃកម្ពុជាក្នុងការពង្រឹងប្រសិទ្ធភាពការងារ ហើយកិច្ចប្រជុំនេះក៏រួមចំណែកពង្រឹងបន្ថែមទៀត នូវកិច្ចសហប្របត្តិការល្អប្រសើរដែលធនាគារកណ្តាលទាំងពីរមានផងដែរ៕