(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងអាវុធហត្ថចំនួន៧នាក់ បានចែកអំណោយដល់គ្រួសារសម្រាលកូនចំនួន៩គ្រួសារ និងសមាជិកគ្រួសារដែលស្លាបចំនួន២នាក់ ដែលមានជីវភាពខ្លះខាត់ ដែលស្ថិតនៅភូមិអន្លង់សង្កែ ភូមិខ្តេះ ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមអ្វីដែលថ្នាក់ដឹកនាំបានសន្យា ចំពោះបងប្អូនទាំងអស់ដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនានោះឡើយ។
ក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន១៥ម៉ឺនរៀល សរុបថវិកាចំណាយអស់១,៦៥០,០០០ រៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក សោម ពុទ្ធតារា និងលោកស្រី ក្រុមគ្រួសារសម្រាលកូនទាំង៩គ្រួសារ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក សោម ពុទ្ធតារា និងសហការី ដែលបានយកអំណោយ ជាថវិកាមកជួយសំរាលការលំបាករបស់ពួកគាត់។
លោកបានរំលឹកថា នៅសល់តែ១៦ថ្ងៃទៀតទេ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូចនេះសូមលោកគ្រូ អ្នកគ្រូត្រូវថែរក្សា ឯកសារពាក់ព័ន្ធ នឹងការបោះឆ្នោតឲ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ឲ្យគណបក្សណាដេលខ្លួនពេញចិត្តទៅតាម ឆន្ទះរបស់ខ្លួន៕