(ព្រៃវែង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត និងក្រុមការងារ សហការជាមួយក្រុមប្រឹក្សាភូមិ-ឃុំ បានប្រារព្ធពីធីទិវាចងកំហឹងថ្ងៃ ២០ឧសភា ឆ្នាំ២០១៧ នៅវត្តស្វាយបូព្រឹក្ស (ឃុំជាខ្លាង ស្រុកស្វាយអន្ទរ) មានប្រជាពលរដ្ឋ និងក្រុមការងារចូលរួមចំនួន ២៨៥នាក់ បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល រាប់បាត ឧទ្ទិសកុសល ផលបុណ្យជូនប្រជា ពលរដ្ឋ អ្នកស្នេហាជាតិដែលបានរង ការកាប់សម្លាប់ដោយភាពអយុត្តិធម៌ជាង ៣លាននាក់ ក្នុងសម័យប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។
នាឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បានប្រគេនព្រះសង្ឃ 0៩អង្គតំណាង 0២វត្ត ក្នុងនោះមាន៖ សាដក 0៩,មី ១០កេស,ទឹកសុទ្ធ ១០កេស,ទឹកក្រូច ១០កេស,ប៊ីចេង ២០គីឡូក្រាម,ទឹកត្រី ១០យួរ,ទឹកស៊ីអ៊ីវ ១០យួរ,ត្រីខ ១០យួរ,ស្ករ ស ១០គីឡូក្រាម,អង្ករ ២បាវ, បច្ច័យព្រះសង្ឃ ៩អង្គ,ថវិកាកំដរដៃជូនពលរដ្ឋចូលរួមចំនួន ២៧០នាក់,បច្ច័យកសាង 0២វត្ត, និងឧបត្តម្ភថវិកាសំរាប់យកប័ណ្ណ ពត៌មានជូនប្រជាពលរដ្ឋផងដែរ៕