(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យ លួចកាច់កម៉ូតូចំនួន៤នាក់ នៅក្នុង៣ករណីផ្សេងគ្នា បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចកាច់ក​-ម៉ូតូ របស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ រួចហើយបាន​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ករណីទី១៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទី ការិយាល័យចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៨៥(ជ) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ របស់លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ នៅចំណុចភូមិយស់ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រឹង សំណល់ ភេទប្រុស ឆ្នាំកំណើត១៩៨៣ ជនជាតិខ្មែរ ស្នាក់នៅភូមិយស់ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរ នៅផ្ទះពីបទលួច កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ នៅចំណុចមុខសណ្ឋាគារឡើកាហ្វេ ផ្ទះលេខ២៦ ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីទី២៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៨៖០០នាទី កម្លាំងជំនាញរបស់ការិយាល័យ បានធ្វើការស្រាវជ្រាវឈាន ទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចមុខផ្សាប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទលួចម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្សុយគីនិចពណ៌ស សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ១BK-៨៩០០ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៧៖០០នាទី នៅចំណុចផ្ទះជួលផ្លូវ១៨ BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះឈ្មោះ គឹម ម៉ាណែល ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ហុង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ។

ករណីទី៣៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៥៖៣០ កម្លាំងជំនាញរបស់ការិយាល័យ បានធ្វើការស្រាវជ្រាវ ឈានទៅបង្ក្រាបបាន ជនសង្ស័យចំនួន២នាក់ នៅចំណុចមុខវត្សសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីលួចម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ១AV-០៧៩១។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៦៖២០នាទី នៅចំណុចមុខស្តាម៉ាត ស្ពានឥន្ធធនូកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនរងគ្រោះឈ្មោះចិន វីរុន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងកោះពេជ្រ ជនសង្ស័យទី១៖ ឈ្មោះ ចាន់ គឹមហ៊ាន់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី២៖ ឈ្មោះសួរ សំខាន់ ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យចាត់ការតាមនិតិវិធី៕