(ភ្នំពេញ)៖ ដើម្បីចូលរួមការងាសប្បុរសធម៌ ក្រុមហ៊ុនឆ្នោតកីឡា បានរៀបចំកម្មវិធីចែកអំណោយជូន ដល់បងប្អូនប្រកបរបបធាក់ស៊ីក្លូចំនួន១០០នាក់​ ក្នុងថ្ងៃគម្រប់ខួប២ឆ្នាំ នៃការបង្កើតក្រុមហ៊ុនឆ្នោតកីឡាជាតិ ហើយក៏ស្របចំថ្ងៃខួបកំណើតរបស់លោក ឈិន យ៉ុងសៀង អគ្គនាយក្រុមហ៊ុនឆ្នោត កីឡាជាតិផងដែរ ដើម្បីកាត់បន្ថយការលំបាករបស់បងប្អូន អ្នកធាក់ស៊ីក្លូ ដែលជួបបញ្ហាជីវភាពប្រចាំថ្ងៃ។ កម្មវិធីនេះប្រារព្ធឡើងនៅទីស្នាក់ការ ក្រុមហ៊ុនឆ្នោតកីឡាជាតិ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកឧកញ៉ា ឈិន យ៉ុងសៀង អគ្គនាកក្រុមហ៊ុនឆ្នោតកីឡាជាតិ បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃដ៏មានន័យមួយ! ពន្លឺចែងចាំង នៃព្រះអាទិត្យបានចាំជះ តាមដងផ្លូវនៃទីក្រុងភ្នំពេញ ក្រុម​ការងារ នៃក្រុមហ៊ុនឆ្នោតកីឡាជាតិ បានតស៊ូការលំបាករាល់បញ្ហា ដើម្បីចែករំលែកនូវសេចក្តីស្រឡាញ់ដល់ ប្រជាជន កម្ពុជាទាំងអស់។

លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា នៅឆ្នាំក្រោយៗទៀត ក្រុមហ៊ុននឹងបន្តចែកជូនអំណោយសប្បុរសធម៌ ជាច្រើនថែមទៀតដល់បងប្អូន ប្រជា​ពលរដ្ឋណា ដែលជួបការលំបាកមិនថា តែបងប្អូនអ្នកធាក់ស៊ីក្លូ ឬបងប្អូនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនោះទេ ខាងក្រុមហ៊ុនមានបំណង​ផ្តល់​ជារៀងរាល់ខែដល់ប្រជាពលរដ្ឋណា ដែលជួបការលំបាកបន្ថែមទៀត ប្រសិនបើសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋ មកលើក្រុមហ៊ុនឆ្នោតកីឡាជាតិ បន្ថែមទៀត។

លោកឧកញ៉ា ឈិន យ៉ុងសៀង បានលើកឡើងថា គោលបំណង និងបេសកម្មរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺប្តេជ្ញាចិត្តបម្រើដល់សង្គម ផ្តល់សេវា​កម្មដល់ប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋទន់ខ្សោយ ក៏ជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ពួកយើងបានពង្រឹងការអភិវឌ្ឍន៍ ដល់សង្គម​ជាតិរបស់យើង ហើយយើងសង្ឃឹមថា យើងមានទឹកស្ទួច ស្តើង និងសប្បុរសនូវសេចក្តីស្រឡាញ់ និងការជួយសង្គម។

លោកឧកញ៉ា ឈិន យ៉ងសៀង បានបន្តថា ពួកយើងបង្កើតនូវកម្មវិធី សប្បុរសធម៌នេះឡើងដោយឆ្លងកាត់សកម្ម​ភាពកីឡានៃការធ្លាក់ស៊ីក្លូនេះ ដើម្បីបង្ហាញ ក្នុងន័យដើម្បីប្រាប់ទៅដល់ប្រជាពលរដ្ឋថា ពួកយើងលើកស្ទួយវិស័យ និងគម្រោងកីឡា និងការសាងសង់មជ្ឃមណ្ឌលដ្ឋានកីឡា និងបានជួយឧបត្ថម្ភដល់កីឡាជម្រើសជាតិយើង បានជួយដល់សកម្មភាពនានា ផ្គត់ផ្គង់នូវបរិក្ខាកីឡាជូន​ដល់សាលារៀន ជំរុញកម្លាំងចិត្តដល់កីឡាករ ពួកយើងនឹងបន្តលើកស្ទួយវិស័យកីឡា និងកិច្ចការសង្គមនានាបន្តទៀត។

លោកថា យើងគាំទ្រយ៉ាងខ្លាំងដល់កម្មវិធីកាយសម្បទាថ្នាក់ជាតិ, កីឡា និងការសាងសង់ពហុកីឡាដ្ឋាន ឃោសនា និងលើកតម្កើងស្មារតីកីឡា។ ក្នុងឆ្នាំនេះយើងបានរួមចំណែក អភិវឌ្ឍវិស័យកីឡាដល់សាលារៀនមួយចំនួន, ឧបត្ថម្ភថវិកាដល់អត្តពលិកជាតិក្នុងការប្រកួតកីឡាអូឡាំពិក, ឧបត្ថម្ភការប្រកួតកីឡាជាតិលើកដំបូង, ការគាំទ្រជា លក្ខណៈបុគ្គលក្នុងគម្រោង នៃការប្រកួតបោះប៊ូលវ័យចំណាស់។ លើសពីនេះទៀត យើងបានរួមចំណែកឧបត្ថម្ភដល់វិស័យអប់រំ, បរិច្ចាគកំលាំងដល់ សហគមន៍ព្រះពុទ្ធសាសនា ព្រមទាំងទិញអង្ករផ្តល់ជូន ប្រជាជនក្រីក្រផងដែរ។ ប្រទេសចិនមានសុភាសិតមួយថា៖ «ផឹកទឹក កុំភ្លេចប្រភព» យើងតែងតែចងចាំ ក្នុងចិត្តជានិច្ចដល់ ការលើកកម្ពស់កីឡាជាតិ និងបេសកកម្មសុខុមាលភាពសាធារណៈជន, យើងជឿជាក់ថាប្រជាជន និងអង្គការចូលរួម និងគាំទ្រ កាន់តែច្រើនលើ វិស័យកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងអភិវឌ្ឍបន្ថែមទៀតដោយចេញពី តំបន់អាស៊ីឆ្ពោះទៅកាន់សកលលោក។

ក្នុងថ្ងៃខួបកំណើត បុគ្គលិករបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិទាំងអស់ សូមជូនពរដល់លោក ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ និងក្រុមគ្រួសារ មានសុខ​ភាពល្អ រកស៊ីមានបាន ប៉ងប្រាថ្នាអ្វីឲ្យបានដូចសេចក្តីបំណង មិនតែប៉ុណ្ណោះសូមឲ្យក្រុមហ៊ុនឆ្នោតកីឡាជាតិ​បន្តរីក​ចម្រើន​ទៅមុខជានិរន្តរ៍។

លោក អគ្គនាយកក្រុមហ៊ុន បន្ថែមថា រាល់អតិថិជនណាបានទិញឆ្នោតកីឡាជាតិនេះ គឺបានចូលរួមលើកស្ទួយវិស័យកីឡាជាតិយើងមិនតែប៉ុណ្ណោះ ក៏បានចូលរួមដើម្បីលើកស្ទួយវិស័យជាតិ(ស៊ីហ្គេម) នៅឆ្នាំ២០២៣ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ៕