(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំស្ដីពីការហែក្បូនឃោសនា បោះឆ្នោត និងធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ ដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលមានបំណងហែក្បូនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងហោច៣ថ្ងៃ មុនថ្ងៃហែក្បូនឃោសនា។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខពោលគឺនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ៕
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីណែនាំរបស់ គ.ជ.ប ដូចខាងក្រោម៖