(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ការដឹកនាំក្រុមគ្រួពេទ្យចុះព្យាបាលជូនប្រជាពលរដ្ឋ ដល់លំនៅឋាននេះ គឺដើម្បីចូលរួមលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ ព្រោះថា សុខភាពមានតម្លៃមហាសាល បើសិនជាមានបញ្ហាសុខភាពហើយ នឹងនាំឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃ។
លោក ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ ឲ្យបានខ្ពស់លើការថែរក្សាសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីចៀសវាងពីជំងឺតម្កាត់ផ្សេងៗ។
សូមបញ្ជាក់ថា ក្រៅពីការដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងព្យាបាលជំងឺដល់លំនៅឋានហើយនោះ លោក ស៊ុន ចាន់ថុល តែងតែផ្តល់ការឧបត្ថម្ភជួយដឹកជញ្ជូនប្រជាពលរដ្ឋមកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ ពេលពួកគេមានជំងឺធ្ងន់ធ្ងរ ឬត្រូវសង្រ្គោះបន្ទាន់ជាដើម៕