(ក្រចេះ)៖ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ លោក ប៉ុល សុផា អនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្នួល ខេត្តក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ២ធ្នូបានជួបសំណេះសំណាលជាមួយប្រធានសាខាបក្សឃុំ គណៈកម្មាធិការបក្សភូមិ ប្រធានក្រុមបក្សភូមិ។
ការចុះជួបសំណេះសំណាលនោះធ្វើឡើងដើម្បី ៖
១៖ ពង្រឹងការងារបក្សនៅមូលដ្ឋាន
២៖ ណែនាំអំពីយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ឆ្នាំ ២០១៧
៣៖ ណែនាំឲ្យសមាជិក ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២០ ស្អែកនេះដែលមានចំនួន៤២០នាក់តាមការគ្រោងទុក ដើម្បីបង្ហាញកម្លាំងរបស់គណបក្សយើង។
ក្នុងឱកាសនោះដែរ លោក ប៉ុល សុផា បានណែនាំដល់សមាជិក សមាជិកាទាំងអស់ ត្រូវយល់ច្បាស់ និង គោរពច្បាប់នៃការឃោសនាបោះឆ្នោត ជៀសវាងមានបញ្ហាពីការវាយប្រហារពីគណបក្សដទៃ៕