(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស នៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ឆ្នាំ នៃថ្ងៃបដិសន្ធិរបស់កម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧)។
ជួសមុខឲ្យរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ បានផ្ញើនូវការសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីនគរបាលជាតិនៅទូទាំងប្រទេស ដែលបាននឹងកំពុងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋពីដំណាក់កាលមួយទៅដំណាក់កាលមួយ ព្រមទាំងសម្រេចបាននុវស្នាដៃ និងសមិទ្ធផល ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ខាងក្រោមជាសារជូនពររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលនៅទូទាំងប្រទេស៖