Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន នឹងជួប​សំណេះសំណាល​ជាមួយ គ្រឹស្តបរិស័ទ នាថ្ងៃទី២៥ ខែឧសភា នៅមណ្ឌលកោះពេជ្រ

19-05-2017 11:24

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំគ្រឹស្តបរិស័ទជាច្រើនរូប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំត្រៀមរៀបចំ កម្មវិធីជួបសំណេះសំណាលជាមួយ គ្រឹស្តបរិស័ទខាងលើ នៅទីស្តីការក្រសួងធម្មការ និងសាសនា។

ក្នុងកិច្ចប្រជុំខាងលើនេះមានការចូលរួម ពីមន្រ្តីក្រសួងស្ថាប័ន ដែលជាប់ពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណង ដើម្បីឲ្យមានការរៀបចំកម្មវិធី ប្រព្រឹត្តទៅបានប្រកបដោយភាពជោគជ័យ និងល្អប្រសើរ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំសម្ដេចតេជោ ហ៊ុន សែន តែងតែអញ្ជើញចូលរួម នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយ គ្រឹស្តបរិស័ទនេះ៕