Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចែកបណ្ណព័ត៌មានជូនអ្នកបោះឆ្នោតបានជាង ៧លាននាក់ហើយ នៅសល់តែ ៦ភាគរយប៉ុណ្ណោះ

19-05-2017 10:28

(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ខ្លួនបានចែកបណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត បានជាង ៧លាននាក់ហើយ នៅសល់តែជាង ៦ភាគរយទៀតប៉ុណ្ណោះ។

របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ គ.ជ.ប បានចែកបណ្ណព័ត៌មានជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត នៅទាំង២៥ រាជធានី-ខេត្ត បានចំនួន ៧,៣៦៥,៩១៨នាក់ ស្មើនឹង ៩៣,៦៥%។

ខាងក្រោមនេះជារបាយការណ៍របស់ គ.ជ.ប៖