(ភ្នំពេញ)៖ វីដេអូ «រសជាតិនៃដំណើរផ្សងព្រេង» នៅប្រទេសម៉ាល់ឌីវចំនួនពីរ របស់យុវជនខ្មែរយើងពីររូប ដែលបានឈ្នះសំបុត្រដំណើរកម្សាន្តពីស្រាបៀរកម្ពុជា ពិតជាមានរសជាតិប្លែកម្យ៉ាងម្នាក់។
ម្ចាស់គណនេយ្យហ្វេសប៊ុក Sara Vuth ដែលជាម្ចាស់ជយលាភីលេខ១របស់ស្រាបៀរកម្ពុជា បានផលិតវីដេអូបែបទាន់សម័យ ដោយបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត ដូចឋានសួគ៌របស់ប្រទេសម៉ាល់ឌីវ។ Sara Vuth បានបង្ហាញពីសកម្មភាព ចាប់តាំងពីពេលចេញដំណើរពីកម្ពុជា រហូតទៅដល់ប្រទេសម៉ាល់ឌីវ ដោយបង្ហាញរូបភាពស្រស់ស្អាតពីមុំផ្សេងៗគ្នា ដូចជាពីលើអាកាស និងក្នុងទឹកថ្លាឆ្វង់ នៅម៉ាល់ឌីវ ជាដើម។
ចំណែក ម្ចាស់គណនេយ្យហ្វេសប៊ុក La Kil ដែលជាម្ចាស់ជយលាភីលេខ២ បានផលិតវីដេអូបង្ហាញ ពីសម្រស់របស់កោះម៉ាល់ឌីវ អមដោយភាពផ្អែមល្អែមជាមួយដៃគូ ដែលបង្ហាញពីរសជាតិ នៃដំណើរផ្សងព្រេងមួយ បែបផ្សេងទៀត៕
Sara Vuth: https://www.facebook.com/cambodiabeer/videos/1458688714181210/
La kil: https://www.facebook.com/cambodiabeer/videos/1458688947514520/
ទស្សនាវិដេអូ «រសជាតិនៃដំណើរផ្សងព្រេង» ខាងក្រោមនេះ៖