Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះ គ.ជ.ប បើកកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី ការឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់

19-05-2017 09:08

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។

ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕