(ព្រៃវែង)៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ អង្គការភ្លែន បានចូលរួមសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខា
សាសាផ្សព្វផ្សាយគម្រោងលើកកម្ពស់អនាម័យជនបទនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទនៅ តាមខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ខណៈពេលបច្ចុប្បន្នមានប្រជាពលរដ្ឋយល់ដឹងច្រើនពីផ្នែកអនាម័យ។
ការរៀបចំសិក្ខាសាលានេះធ្វើឡើងដើម្បីបង្ហាញពីគោលដៅ គោលបំណងនៃការធ្វើគម្រោង និងសកម្មភាពអនុវត្តកម្មវិធី
ទៅដល់ភាគីពាក់ព័ន្ធ ស្វែងរកការគាំទ្រលើការអនុវត្តន៍កម្មវិធីនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន កសាងទំនាក់ទំនងរវាងអង្គការ
ភ្លែនអន្តរជាតិដៃគូអនុវត្តគម្រោង និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គការដែលធ្វើការ
លើវិស័យទឹកស្អាត និងអនាម័យនៅក្នុងខេត្តព្រៃវែង។
អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមប្រតិបតិ្តការនៅឆ្នាំ២០០២ និងកំពុងអនុវត្តន៍គម្រោងរបស់ខ្លួននៅក្នុងខេត្តដូចជា សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និងរតនគីរី ដែលមានការិយាល័យប្រចាំប្រទេសនៅភ្នំពេញ។ អង្គការភ្លែនអន្តរជាតិ អនុវត្តន៍គម្រោងចំនួន ៥ គឺ គម្រោងការថែទាំ និងអភិវឌ្ឍន៍កុមារតូច (ECCD) ការការពារកុមារ ទឹកស្អាត និងអនាម័យ អាហាររូបត្ថម្ភ និងការអប់រំ។ សិក្ខាសាលានេះធ្វើឡើងដើម្បីដោះស្រាយបញ្ហាប៉ះពាល់ដល់កុមារក្នុងប្រទេសកម្ពុជា។
អង្គការភ្លែនអន្តរជាតិ ត្រូវបានជ្រើសរើសអោយធ្វើជាភ្នាក់ងារប្រតិបត្តិ(EA) ដើម្បីដឹកនាំការអនុវត្តគម្រោងខាងលើ តាមរយៈ
ដៃគូអភិវឌ្ឍន៍នានាដែលជ្រើសរើសចេញពីអង្គការក្នុងស្រុក អង្គការអន្តរជាតិ និងស្ថាប័នរាជរដ្ឋាភិបាលមួយចំនួនដើម្បី
អនុវត្តហិរញ្ញប្បទានខាងលើអោយមានប្រសិទ្ធិភាព អង្គការភ្លែនអន្តរជាតិ និងក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើត កម្មវិធីលើកកម្ពស់អនាម័យ និងសុខភាពជនបទនៅក្នុងប្រទេសកម្ពុជា(CRSHIP)។
គោលដៅចំបងរបស់សិក្ខាសាលានេះ គឺធ្វើអោយប្រសើរឡើងនូវផ្នែកអនាម័យ ផ្លាស់ប្តូរទម្លាប់កង្វះអនាម័យ និងលើកកម្ពស់
សុខភាពនៅសហគមន៍ជនបទនៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តឲ្យអនុវត្ត ការប្រើប្រាស់បង្គន់អនាម័យជាប្រចាំ
,លាងដៃនឹងសាប៊ូ, ពិសាទឹកមានសុវត្ថិភាព និងសំអាតបរិស្ថានជុំវិញលំនៅដ្ឋាន។
សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិ គឺជាអង្គការមនុស្សធម៌អន្តរជាតិ ផ្តោតលើកុមារ និងការអភិវឌ្ឍន៍ ដោយមិនប្រកាន់សាសនា នយោបាយ និងរដ្ឋាភិបាលអ្វីឡើយ៕