(ភ្នំពេញ)៖ ក្រុមហ៊ុន «Obsidian» បានប្រកាសថា ខ្លួននៅតែបន្ដចែកចាយផលិតផល ដោយឥតគិតថ្លៃ នៅតាមបណ្ដាសាកវិទ្យាល័យនានានាទីក្រុងភ្នំពេញ ខណៈដែលមានអតិថិជនជាច្រើន បាននិងកំពុងតែគាំទ្រផលិតផលនេះ។ ជាក់ស្ដែងថ្ងៃនេះ «Obsidian» បាននិងកំពុងចែកចាយផលិតផលរបស់ខ្លួន ដល់និស្សិត នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។
ការចែកផលិតផលរបស់ខ្លួន ដោយឥតគិតថ្លៃ នៅតាមបណ្ដាសាកលវិទ្យាល័យនេះ ធ្វើឡើងដោយមានការចូលរួម ពីតារាល្បីតំណាងឲ្យផលិតផល គឺកញ្ញា ពេជ្រ សូលីដា ហៅ ជីជី ក្នុងនោះគ្រាន់តែសិស្ស-និស្សិតទាំងអស់ ចូលរួមថតរូបជាមួយកញ្ញា ជីជី រួចបង្ហោះទៅក្នុង Facbook និងទទួលបានកាដូ ដោយឥតគិតថ្លៃពី «Obsidian» ភ្លាមៗ។
កញ្ញា ជីជី បានថ្លែងឲ្យដឹងថា «ថ្ងៃនេះមានសិស្ស-និស្សិត ប្រមាណ៥០០នាក់ បានចូលរួមថតរូបជាមួយនាងខ្ញុំ ហើយ Obsidian នៅតែបន្ដចែកចាយផលិតផល ដល់និស្សិតតាមសាកលវិទ្យាល័យ ទាំងអស់នៅកម្ពុជា ហើយកន្លងមកយើងបានប្រារព្ធកម្មវិធីសប្បាយនេះ តាមសាកលវិទ្យាល័យចំនួន៣រួចមកហើយ។ បានជា Obsidian បន្ដធ្វើកម្មវិធីនេះ ព្រោះដើម្បីឲ្យមានការស្គាល់កាន់តែច្បាស់ពីផលិតផលនេះ បន្ថែមទៀត!»។
ជាមួយគ្នានេះ កញ្ញា ជីជី បានផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាសិស្ស-និស្សិត អំពីផលិតផល «Obsidian» ថាជាផលិតផលល្អ មានតម្លៃសមរម្យ ហើយកំណើននៃការលក់កើនឡើងច្រើន គួរឲ្យកត់សម្គាល់ ជាពិសេសនាងស្នើឲ្យគាំទ្រ មេត្តាបន្ដជួយគាំទ្រផលិតផលនេះ បន្ថែមទៀត៕