(ព្រៃវែង)៖ លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រគល់សម្ភារៈប្រើប្រាស់មួយចំនូនដល់ ក្រុមប្រឹក្សាឃុំចំនួន១០ នៅស្រុកពាមរក៍ និងស្រុកពាមជរ។

ក្នុងពិធីដែលបានធ្វើឡើង នៅស្នាក់ការគណបក្សស្រុកពាមរក៍នេះ ក៏មានការចូលរួមពី មន្ដ្រីក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា សម្ភារៈដែលលោក ជាម យៀប ប្រគល់ជូនឱកាសនោះ រួមមាន​៖ អំភ្លី មេក្រូ ឆាងផ្កាត្រគួន អាគុយ ដុំភ្ជាប់ឆាង ខ្សែរអាគុយ និងខ្សែរភ្លើងមេក្រូ រួមនឹងថវិកាមួយចំនួនទៀត៕