(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាសនូវ ឧបដ្ឋានសាលា១ខ្នង និងសមិទ្ធិផលនានាដែលចំណាយថវិការសាងសង់អស់ចំនួន ១៧៣,៩៤៧ ដុល្លារ នៅស្រុករមាសហែក។
ពិធីនេះក៏មានចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្ត លោកអភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុប១,១៣១ នាក់។
ថ្លែងក្នុងកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកប្រវត្តក្នុងសម័យរបបប្រល័យពូជសាស ប៉ុល ពត ផងដែរ ហើយក្រោយពីចប់ពិធីសំណេះសំណាល នាយឧត្តមសេនីយ៍ បានបំពាក់មេដាយ៣២នាក់ ជូនសប្បុរស់ជន ដែលបានចំណាយធន់ធានផ្ទាល់ខ្លួន ក្នុងការកសាងនេះផងដែរ។
ក្រៅពីនេះ នាយឧត្តមសេនីយ៍ បានចែកជូនអំណោយដល់ តាជីយាយជី២០នាក់ ម្នាក់ៗទទូល បានក្រណាត់ស១ ដុំប្រាក់៥ ម៉ឹនរៀល សិស្សានុសិស្ស៣២៧ នាក់ម្នាក់ៗទទូលបានសៀវភៅ១ក្បាល ប៊ិច១ដើម ប្រាក់២,០០០រៀល ប្រជាពលរដ្ឋចូលរួម៥៥៧នាក់ក្នុងម្នាក់ៗ ទទូលបានថ្នាំពេទ្យ០១កញ្ចប់ លោកគ្រូអ្នកគ្រូចំនួន៣៨ នាក់ម្នាក់ ៗ ទទូលបានប្រាក់២ម៉ឺនរៀល ព្រមទាំងបានសងថ្លៃខ្វះខាតក្នុងការសាងសង់ ដែលនៅខ្វះចំនួន១៧,០០០ ដុល្លាអាមេរិក ទៀតផង៕