(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ ដោយដកហូតថ្នាំញៀន២កញ្ចប់ធំ និង២៦កញ្ចប់តូចស្ថិតនៅចំណុច ក្រុម៨ ភូមិ៣ សង្កាត់៣ (ភូមិថ្មី) ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ិញ តេវិន អាយុ៥០ឆ្នាំ មុនរបរបបិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃនប់ ស្រុកព្រៃនប់។ វត្ថុតាងដកហូតពីជនសង្ស័យរូបនេះ រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន២៦កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០១គ្រឿង។
ក្រោយពីធ្វើការសួរនាំជនសង្ស័យឈ្មោះ ម៉ិញ តេវិន មួយរយៈពេលមកដល់វេលាប្រហែលម៉ោង ២៣៖១០នាទី ជនសង្ស័យក៏បានសារភាព និងបានចង្អុលបង្ហាញផ្ទះមេក្លោងម្នាក់ទៀត ដែលស្ថិតនៅក្រុម២៨ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទៀតរួមនឹងវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំងពីរនាក់ដែលកម្លាំងបង្រ្កាបគ្រឿងញៀនបានឃាត់ខ្លួន ទី២៖ ឈ្មោះ វ៉ែន សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ, និងទី៣៖ ឈ្មោះ គឹម សុផារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្រុម៦ សង្កាត់៣ ក្រុងព្រះសីហនុ។
វត្ថុតាងដែលដកហូតពីជនសង្ស័យទាំង២នាក់ ខាងលើរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន០២កញ្ចប់ធំ ទម្ងន់ ក្រាម ទូរស័ព្ទចំនួន០២គ្រឿង។ បច្ចុប្បន្នជន សង្ស័យត្រូវបានកម្លាំងជំនាញកំពង់សាកសួរសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕