(ស្ទឹងត្រែង)៖ បុរសម្នាក់ទើបតែស្គាល់ ជាមួយនឹងកុមារីរងគ្រោះ បានណាត់ជួបគ្នា២ដង ហើយប៉ុនប៉ងរំលោភបាន សម្រេចត្រូវបានកម្លាំង នគរបាលក្រុងស្ទឹងត្រែង ចុះទៅចាប់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះឈ្មោះ លន់ សុផល អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ គីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ រីឯកុមារីរងគ្រោះ ឈ្មោះ ស.ស.ភ អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្នុង ភូមិខាំផាន់ សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង។
តាមចម្លើយ ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនទើបតែស្គាល់ជនរងគ្រោះ ហើយបានណាត់ ជួបគ្នាចំនួន២ដង ហើយក៏រំលោភបានសម្រេចតែម្តង នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕