(ភ្នំពេញ)៖ រថយន្ត BMW 5 ស៊េរីដ៏ថ្មីស្រឡាង ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យានៃផ្នែកខាងក្នុង រថយន្ត BMW 5 ស៊េរីថ្មី បានមកដល់ប្រទេសកម្ពុជាហើយ ដោយនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន Premium Auto Imports Co., Ltd និងបានធ្វើពិធីបើកសម្ពោធ ជាផ្លុវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅក្នុងផ្សារទំនើប Aeon Mall។
លោក Peter Brongers នាយកប្រតិ្តបត្តិ នៃក្រុមហ៊ុន Premium Auto Imports Co., Ltd បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ព្រីមៀម អូតូ អ៊ីមផត គឺជាក្រុមហ៊ុននាំចូល ចែកចាយរថយន្ត និងគ្រឿងបន្លាស់ម៉ាក BMW និង MINI ផ្តាច់មុខក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតឡើង នៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន BMW បានរក្សាតំណែងជាអ្នកនាំចូល និងចែកចាយម៉ាករថយន្តប្រណិត លំដាប់ថ្នាក់លេខ១នៅប្រទេសកម្ពុជា។
«ថ្ងៃនេះ យើងនៅទីនេះ សម្រាប់ការសម្ពោធជាផ្លូវការរបស់ រថយន្ត BMW 5 ស៊េរីថ្មីនេះ។ ចាប់តាំងពីការចាប់ផ្តើម នៃការផលិតរបស់ខ្លួននៅក្នុងឆ្នាំ ១៩៧២ រថយន្ត BMW5 ស៊េរី ចំនួន ៨លានគ្រឿងត្រូវបានលក់។ វាបានក្លាយជារថយន្ត ដែលមានចំណាត់ថ្នាក់ខ្ពស់ នៅទូទាំងពិភពលោក លើការរចនា សក្ដានុពល និងប្រសិទ្ធភាពនៃការបើកបរ ជាមួយកម្រិតនៃការកែច្នៃថ្មីល្អបំផុត។ នៅក្នុងចំណាត់ថ្នាក់នេះ រថយន្ត BMW 5 ស៊េរីនៅតែបន្តជារថយន្តលក់ដាច់បំផុត និងទទួលបានពានរង្វាន់ជាច្រើនបន្តបន្ទាប់គ្នា»។ នេះបើយោងតាម លោក Peter Brongers បញ្ជាក់បន្ថែម។
នាយកប្រតិ្តបត្តិរូបនេះ បានបន្តទៀតថា នៅថ្ងៃនេះ យើងសូមណែនាំនូវរថយន្ត BMW 5 ស៊េរីដ៏ថ្មីស្រឡាង ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទាំងសក្ដានុពលក្នុងការបើកបរ និងបច្ចេកវិទ្យានៃផ្នែកខាងក្នុង រថយន្ត BMW 5 ស៊េរីថ្មីបានកំណត់គោលការណ៍ បច្ចេកវិទ្យាសម្រាប់ឲ្យរថយន្តផ្សេងទៀតអនុវត្តតាម។ កាន់តែពិសេសជាងនេះទៅទៀត លក្ខណៈពិសេសដ៏អស្ចារ្យបំផុត របស់រថយន្តនេះ គឺប្រព័ន្ធជំនួយក្នុងការបើកបរដ៏ឆ្លាតវៃ និងប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានការច្នៃប្រឌិតខ្ពស់បំផុត ។ ការរចនា និងការធ្វើបទបង្ហាញ របស់រថយន្ត BMW 5 ស៊េរីថ្មី បានធ្វើឲ្យយើងមានអារម្មណ៍កាន់តែរំភើប ជាមួយនឹងគំរូរថយន្តស៊ីដាន់បែបជំនួញ ដែលជាជម្រើសរថយន្តសម្រាប់យុវវ័យ និងអ្នកជំនួញដ៏ជោគជ័យ ផងដែរ។
លោកបានសង្កត់ធ្ងន់ថា លក្ខណៈបើកបរបែបប្រណីត និងប្រព័ន្ធឌីណាម៉ិច គ្មានគូប្រៀបត្រូវធ្វើឡើង យ៉ាងពិសេសដោយ គំនិតនៃការរចនាឲ្យទម្ងន់ស្រាល ជាមួយនឹងការប្រើប្រាស់បន្ថែម នូវជាតិអាលុយមីញ៉ូម និងដែកដ៏រឹងមាំ ដូច្នេះហើយវាបានកាត់បន្ថយ ទម្ងន់នៃរថយន្ត៥ស៊េរីនេះ ជាង១០០គីឡូក្រាម ខុសពីស៊េរីមុន។ ការរចនាថ្មីនៃតួសាក់ស៊ី កំលាំងទំនាញទាប គឺជាចំណុចពិសេស របស់រថយន្ត BMW 5 ស៊េរី ក្នុងការបែងចែកទម្ងន់ និងរូបរាងដ៏សែនស្រាលដែលផ្តល់នូវលំនឹង និងបត់បែនបានជាពិសេស រួមគ្នានឹងបទពិសោធន៍ នៃការបើកបរដ៏អស្ចារ្យ ដែលនាំមកនូវផាសុកភាព ទោះបីជាបើកបរក្នុងចម្ងាយឆ្ងាយ យ៉ាងណាក៏ដោយ។ មុខងារតួសាក់ស៊ីផ្សេងៗ ទៀតដូចជា Integral Active Steering បានសហការជាមួយនឹង មុខងារបើកបរវៃឆ្លាត xDrive ហើយបន្ថែមនូវភាពប៉ិនប្រសព្វ ទៅនឹងការរចនាកញ្ចប់មុខងារ ឌីណាម៉ិច ដើម្បីធានាថា រថយន្ត BMW 5 ស៊េរីដ៏ថ្មីស្រឡាងនេះ នៅតែអាចឈរនៅលំដាប់ល្អដាច់គេ បើធៀបទៅនឹងរថយន្ត ដែលមានកម្រិតប្រហាក់ប្រហែលគ្នា ។
លោក Peter Brongers បានឱ្យដឹងទៀតថា «ការថែទាំ និងការធានារយៈពេល៥ឆ្នាំ គឺជាវិធីដ៏ល្អបំផុត ក្នុងការរក្សាភាពយូរអង្វែង របស់រថយន្តនីមួយៗ ហើយម្ចាស់រថយន្ត ក៏មិនមានអារម្មណ៍តានតឹងផងដែរ។ បច្ចុប្បន្ននេះ វាជាកញ្ចប់ពិសេស និងងាយស្រួល ដែលអាចប្រើប្រាស់បាន នៅក្នុងប្រទេសកម្ពុជាយើង»។
សូមបញ្ជាក់ថា ក្រុមហ៊ុនព្រីមៀម អូតូ អ៊ីមផត សូមប្រកាសថា ឥឡូវនេះមានទទួលសេវា និងជួសជុលរថយន្តគ្រប់ម៉ូដែលទាំងអស់របស់ MINI ដែលជាផ្នែកមួយរបស់ BMW Group ។ ដូច្នេះ ម្ចាស់យានយន្ត MINI ទាំងអស់អាចរីករាយជាមួយនឹង ការថែទាំសេវាកម្ម ដែលមានគុណភាពរបស់ក្រុមហ៊ុន ជាមួយជាងដែលមានការបណ្តុះបណ្តាលខ្ពស់ និង គ្រឿងបន្លាស់សុទ្ធ។ រថយន្ត BMW 5 ស៊េរីដ៏ថ្មីស្រឡាងនេះ បានដាក់លក់ និងរួមបញ្ចូលជាមួយនឹងកម្មវិធីធានា និងសេវាកម្មរយៈពេល ៥ឆ្នាំ របស់ក្រុមហ៊ុន BMW។
ក្រុមហ៊ុនស្វាគមន៍រាល់អ្នក និយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW នៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធដ៏អស្ចារ្យ ដែល BMW មានន័យថា រីករាយក្នុងការបើកបរ!។
សូមបញ្ជាក់ថា ក្រុមហ៊ុន Premium Auto Imports Co., Ltd នឹងធ្វើការតាំងបង្ហាញរថយន្ត BMW 5 ស៊េរីដ៏ថ្មី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ នៅក្នុងផ្សារទំនើប Aeon Mall ។ ដូច្នេះប្រសិនបើអតិថិជន មានចំណាប់អារម្មណ៍ចង់ទាក់ទងជាវរថយន្ត ស៊េរីថ្មីនេះ សូមអញ្ជើញមក ផ្សារទំនើប Aeon ដើម្បីទស្សនាផ្ទាល់ និងទទួលបាននូវព័ត៌មាន ស្ដីពីសេវាកម្មរបស់ BMW បន្ថែមទៀត។
សូមទំនាក់ទំនង ០៧៨ ៩០ ៩០ ៩០ ឬចូលទៅគេហទំព័រ www.bmw.com.kh សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តBMW ។ ដើម្បីទទួលបានព័ត៌មាន ព្រឹត្តិការណ៍ និង ការលក់រថយន្ត BMW ថ្មីៗ សូមស្វែងរក BMW លើទំព័រហ្វេសប៊ុក https://www.facebook.com/PremiumAutoImport៕