Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «ទិវាវេជ្ជសាស្រ្ត-សល្យសាស្ត្រ» បានផ្តល់បទពិសោធន៍ថ្មីៗ ជឿនលឿន ដល់ក្រុមអ្នកជំនាញ ជួយដល់សុខមាលភាព របស់ប្រជាពលរដ្ឋ

18-05-2017 11:33

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និងគណៈកម្មាធិការ ទិវាវេជ្ជសាស្រ្ត-សល្យសាស្ត្រ ដែលតែងតែបានខិតខំរូបរួមគ្នា ប្រារព្វធ្វើទិវានេះធ្វើឡើងរាល់ឆ្នាំ ជាគុណតម្លៃដ៏ធំធេងផ្តល់នូវបទពិសោធន៍ថ្មីៗ ជឿនលឿន ចែករំលែកដល់សហភាតរៈទាំងអស់នាពេលនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តទៀតថា ទិវាវេជ្ជសាស្រ្ត-សល្យ សាស្រ្តលើកទី១៩ របស់មន្ទីរពេទ្យកាល់ម៉ែត ពិតជាមានសារសំខាន់ ឲ្យឃើញនូវសាមគ្គីភាព យ៉ាងស្អិតរមួតរវាងបណ្តាអ្នកឯកទេសតាមជំនាញ ដើម្បីបង្ហាញនូវប្រធានបទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ ពីគ្នាទៅវិញទៅមកលើដំណើរជឿនលឿន តាមបច្ចេកទេស វេជ្ជសាស្រ្ត-ល្យសាស្រ្ត ក្នុងការពិនិត្យ និងព្យាបាលជំងឺទាន់បច្ចុប្បន្នភាព និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍន៍ កាន់តែប្រសើរឡើងថែមទៀត។

លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងទិវាវេជ្ជសាស្រ្ត-សល្យសាស្ត្រលើកទី១៩ របស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។

លោករដ្ឋមន្ត្រី បានថ្លែងថា «ប្រធានបទដែលនឹងបង្ហាញជូននេះ ជាចំណេះដឹងល្អថ្មីៗ ជាទុនដ៏ប្រសើរមន្ថែមសម្រាប់ សហភាតរៈរបស់យើងទាំងអស់ទទួល បាននូវបច្ចេកទេសវិជ្ជាកាន់តែខ្ពស់ឆ្លើយតប ទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងអនាគតលើវិស័យវេជ្ជសាស្រ្តស្រតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់គិតគូរ ជួយឧបត្ថម្ភគាំទ្រ និងផ្តល់អាទិភាពដល់វិស័យសុខាភិបាល»

បន្ថែមពីលើនេះលោកសាស្រ្តាចារ្យ ឈាង រ៉ាង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ក្រុមគ្រូពេទ្យ ឯកទេស ដែលនឹងត្រូវធ្វើបទបង្ហាញ និងសហភាតរៈត្រូវយកចិត្ត ទុកដាក់ ស្វែងយល់នូវ គ្រប់ខ្លឹមសារ បទបង្ហាញ ដ៏មានអត្ថប្រយោជន៍ ទុកជាបទពិសោធន៍ ដើម្បីបង្កើនចំណេះដឹង ផ្នែកវិទ្យាសាស្រ្ត-សល្យសាស្ត្រ ឲ្យកាន់តែ ជឿនលឿន ជាគុណប្រយោជន៍សម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ៕