(កំពង់ចាម)៖ ​លោក សោ សាវឿន ប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ​នាំយកអំណោយរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជា​តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម​ ជូនពលរដ្ឋជិត៤០គ្រួសារនៅក្នុងមូលដ្ឋានរបស់ខ្លូន។

អំណោយដែល លោក សោ សាវឿន ប្រគល់ជូនពលរដ្ឋនោះ រួមមាន គ្រួសារសម្រាលកូន២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន​សារុង០១ ថវិកា​១០០.០០០រៀល, ចាស់ជរាជួបការលំបាក​១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ថវិកា ៥០.០០០រៀល, គ្រួសារដែលមានសមាជិកទើបទទួលមរណភាពចំនួន០១គ្រួសារ ទទួលបានថវិកា ២០០.០០០រៀល និង​​ជនពិការម្នាក់ទទួលបានថវិកា ៥០.០០០រៀល​។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សោ សាវឿន បាន​នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោក ហ៊ុន ណេង ជូនដល់ប្រជាពលរដ្ឋទាំង​៣៨​គ្រួសារផងដែរ៕