(ភ្នំពេញ)៖ លោក ម៉ម់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រារព្ធទិវាចងចាំ និងរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលស្លាប់ ក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក។

ពិធីនេះ ក៏មានការចូលរួមពី អភិបាលខណ្ឌទាំង១២ និងមន្ដ្រីរាជការពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ផងដែរ។

​ថ្ងៃ​២០ ឧសភា ជា​ទិវា​ចងចាំ​មិនអាច​បំភ្លេចបាន​នូវ​សោកនាដកម្ម ខ្លោចផ្សា ក្នុង​របប​ខ្មែរក្រហម ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់ ក្នុង​រយៈពេល៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​

ថ្ងៃ​២០​ឧសភា គឺជា​ទិវា​ចងចាំ មិនអាច​បំភ្លេចបាន​នៃ​របប​ប៉ុលពត ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ យ៉ាង​សាហាវឃោរឃៅ​។

​តាមរយៈ​ការសម្តែង​សិល្បៈ​បង្ហាញ​ពី​ទិដ្ឋភាព​ខ្លោចផ្សា​នៃ​ការកាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម គឺ​ដូចគ្នា​ទៅនឹង​អ្វីដែល​កើតឡើង​នៅក្នុង​របប ប៉ុល ពត យើង​មិនអាច​បំភ្លេចបាន​ថ្ងៃ​២០​ឧសភា នោះទេ យើង​ចង់អោយ​អ្នក​ទាំងអស់គ្នា ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស បានឃើញ​នូវ​ទុក្ខសោក​ខ្លោចផ្សា ដែល​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់​កន្លងមក​។​

អ៊ំប្រុសម្នាក់ដែលមានសមាជិកគ្រួសារស្លាប់ក្នុងសម័យខ្មៅងងឹត បាន​បញ្ជាក់​​ថា យើង​សុំឲ្យអន្តរជាតិ​ទាំងអស់​មេត្តា ផ្តល់​យុត្តិធម៌ ដល់​ប្រជាជន​កម្ពុជា ទាំងមូល​មានន័យថា សុំ​ឲ្យ​ព​ន្លឿ​ន​តុលាការអន្តរជាតិ ដែល​កំពុង​ដំណើរ​បច្ចុប្បន្ននេះ​ក្នុងប្រទេស​កម្ពុជា ដើម្បី​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​អោយបាន​ចប់​ឆាប់ៗ និង​ដើម្បី​ជា​មេរៀន​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ដោយ​មិនត្រូវ​ឲ្យ​របប​បែបនេះ កើតឡើង​សារជាថ្មី​ទេ​។​

​លោកយាយម្នាក់ ដែល​បានមក​ចូលរួម​ក្នុង​ទិវា​ចងចាំ​មិនអាច​បំភ្លេចបាន ២០ ឧសភា បាន​ស្រែក ដោយ​សម្តែង​នូវ​ទុក្ខវេទនា​ក្នុង​របប​ខ្មែរក្រហម​ថា និង​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​មានការ​រីកចម្រើន ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ទាំងបី និង​គាំទ្រ​ការកាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​។​

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ ដែលសាលារាជធានីភ្នំពេញ តែងតែប្រារព្ធ​ទិវាចងកំហឹង និងរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលស្លាប់ ក្នុងរបបខ្មែរក្រហម។

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧នេះ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នោះ នឹងមានការ​សម្តែង​ល្ខោន បង្ហាញ​ពី​ការចូល​កាន់កាប់​អំណាច នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ពួកកងទ័ព​អាវខ្មៅ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ មេសា ឆ្នាំ​១៩៧៥ និង​បាន​កាន់កាប់​របប​វាលពិឃាដ​អស់​រយៈពេល៣ ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់​។ ផ្ទាំងទស្សនីយភាព​នោះ នឹងបង្ហាញ​ពី​ការដួលរលំ​ទៅវិញ​នៃ​របប​ខ្មែរក្រហម នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ព្រមទាំង​ចាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម យកទៅ​កាត់ទោស តាមច្បាប់​ផងដែរ​៕