(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាសម្រាប់អ្នកសរព័ត៌មាន ដោយផ្ដោតលើប្រធានបទចំនួន៣ ក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក គជប នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ប្រធានបទទាំង៣ ដែលត្រូវលើកយកមកសិក្សាក្នុងសិក្ខាសាលានេះ រួមមាន៖
* ការផ្សព្វផ្សាយព័ត៌ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត
* ការផ្សព្វផ្សាយមួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត
* ការដោះស្រាយបណ្ដឹងទាក់ទងការឃោសនាបោះឆ្នោត និងការបោះឆ្នោត។

នៅល្ងាចថ្ងៃដដែល លោក ទេព នីថា អគ្គលេខាធិការ គជប នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាខាងលើ៕