Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​មន្រ្តីរាជការ និងកងកម្លាំង​ប្រដាប់អាវុធ​នៅ​ខេត្តកំពង់ស្ពឺ

18-05-2017 07:14

(កំពង់ស្ពឺ)៖ ត្រឡប់មកពីប្រទេសចិនយន្តហោះមិនទាន់ត្រជាក់ម៉ាស៊ីនផង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ កង់រថយន្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តវិលទៀតហើយ ដើម្បីទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកំពង់ស្ពឺ។

តាមការពិតសម្តេចតេជោ ហ៊ុន សែន ត្រូវជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តកំពង់ស្ពឺតាំងពីថ្ងៃទី០៤ ខែឧសភា មកម្ល៉េះ តែត្រូវខកខានទៅវិញ ដោយសារបញ្ហាសុខភាព។ តែសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទៅយឺត គឺប្រសើរជាងមិនទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅទំព័រ Facebook របស់សម្តេចថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបន្ទាប់ពីអាក់ខានដោយសុខភាពកាលពីថ្ងៃទី៤ ខែឧសភា២០១៧។ ទៅយឺតប្រសើរជាងមិនបានទៅខ្ញុំត្រូវទៅជួបបងប្អូនតាមការគ្រោងទុក បើទោះបីជាខ្ញុំទើបមកពីប្រទេសចិនយប់មុិញនេះក៏ដោយ»។

តាមរយៈកាយវិការរបស់សម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខមន្រ្តីបើទោះបីទើមកពីប្រទេសនៅម៉ោងប្រមាណជាង ១០យប់មិញនេះក្តី បានធ្វើឲ្យមានការវាយតម្លៃថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើការងារក្នុងនាមជាប្រមុខដឹកនាំប្រទេសជាតិ ដោយឥតមានខ្លាចការនឿយហត់នោះឡើយ។

វត្តមានរបស់សម្តេចតេជោ លើទឹកដីខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃនេះ ធ្វើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សា ឃុំ សង្កាត់ រីករាយ និងសាទរយ៉ាងខ្លាំង ព្រោះពួកគេកម្រនិងបានជួបជជែក និងស្តាប់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ បែបនេះឡើយ៕