(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារ៉ាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ប្រធានាធិបតីចិនប្រកាសផ្តល់ជំនួយជាង ២៣០លានដុល្លារ សម្រាប់ការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជា
២៖ វត្តមានសម្តេចតេជោ ហ៊ុន សែន លើទឹកដីចិន ៥ថ្ងៃ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំកំពូលចិន និងរកប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជន
៣៖ ខ្លឹមសារសំខាន់ៗ ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទព័ត៌មាន នៅប្រទេសចិន
៤៖ ប្រធាន គ.ជ.ប ព្រមានធ្ងន់ៗទុកជាមុនចំពោះជនណាដែលហ៊ានអះអាងថា ទឹកខ្មៅអាចលប់បាននៅថ្ងៃបោះឆ្នោត ហើយហៅថាជាអ្នកចង់បំផ្លាញការបោះឆ្នោត
៥៖ លោក ស៊ិក ប៊ុនហុក អះអាងថា វិធានការ ៥យ៉ាងរបស់ គ.ជ.ប មានប្រសិទ្ធភាពខ្លាំងជាងទឹកខ្មៅទៅទៀត
៦៖ សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
៧៖ គណបក្សប្រឆាំងសម្រេចរក្សាទុកអនុប្រធាន ៣រូប ឱ្យនៅដដែល ក្រោយក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មី
* ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រុមអ្នកជំនាញផ្នែកព័ត៌មានវិទ្យា៖ កូរ៉េខាងជើង ជាអ្នកប្រើប្រាស់មេរោគ WannaCry វាយប្រហារព័ត៌មានវិទ្យានៅទូទាំងពិភពលោក
២៖ កាសែត Al jazeera ចេញផ្សាយថា៖ មានការរិះគន់កាន់តែច្រើនថា លោកស្រី អុងសាន ស៊ូជី ជាមេដឹកនាំផ្តាច់ការក្នុងបក្ស និងមិនបានធ្វើតាមការសន្យា ព្រមទាំងដឹកនាំធ្វើកិច្ចការមិនទាន់ចេញផ្លែផ្កា
៣៖ ប្រធានាធិបតីហ្វីលីពីន «លោក ឌូតឺតេ គាំទ្រឲ្យតួកគី និងម៉ុងហ្គោលី ចូលសមាគមអាស៊ាន» ទោះបីមិនស្ថិតក្នុងតំបន់ជាមួយគ្នាក្តី
៤៖ ព្រឹទ្ធសភាហ្វីលីពីនសម្រេចទទួលស្គាល់រដ្ឋមន្ត្រីការបរទេសថ្មី ណែនាំដោយលោក រ៉ូឌ្រីហ្គោ ឌូតឺតេ!
៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជូនបេសកជនពិសេសទៅបញ្ចុះបញ្ចូលចិន ឱ្យជួយនិយាយជាមួយកូរ៉េខាងជើង ៕