(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដោយមានការចូលរួមពីសមាជិក គ.ជ.ប ចំនួន៨រូបទៀត អង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយ និងសហគមន៍អន្តរជាតិ ជាច្រើនទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមស្ដាប់ការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក អំពីសន្និសីទសារព័ត៌មានទាំងស្រុកនាថ្ងៃនេះ