(កណ្ដាល)៖ យុវជនម្នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែឧសភា នេះ ពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា យុវជនឈ្មោះ រិន ផានិត អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ " រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ" តាមមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។
បច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ។
យុវជនរូបនេះ ត្រូវបាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែឧសភា នៅចំណុចភូមិព្រែកដូង ឃុំព្រែកដូង ស្រុកកៀនស្វាយ ៕