(រតនគិរី)៖ ថ្នាក់ដឹកនាំប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំក្រុងពាលីសាងសង់អគាររដ្ឋបាលថ្មី ដែលមានបណ្តោយ២០ម៉ែត្រ និងទទឹង៨ម៉ែត្រ ក្រោមការដឹកនាំរបស់លោកវរសនីយ៍ឯក អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោកវរសនីយ៍ឯក អ៊ី ចំរើន បានបន្តថា ថវិកាសាងសង់អគារនេះ គឺបានពីការបរិច្ចាគរបស់សប្បុរសជន និងការរួមចំណែករបស់កម្លាំង នគរបាលក្រោមឱវាទ។ បន្ទាប់ពីសាងសង់អគាររដ្ឋបាលថ្មីរួចទៅ អង្គភាពនឹងបន្តជួសជុលអគាររដ្ឋបាលចាស់ ឲ្យមានគុណភាពរឹងមាំឡើងវិញដែរ។

សូមជម្រាបថា ពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលនេះ ត្រូវបានរៀបចំតាមបែបពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខចំរើនពីម្ចាស់ទឹកម្ចាស់ដី ដោយមានលោកអាចារ្យជយយន្តោហើយបានរៀបចំដង្វាយ ដូចជា បាយសី ផ្លែឈើ ទឹកបរិសុទ្ធ ទឹកក្រូច ក្បាលជ្រូក មាន់ស្ងោរ បាយ សំឡជាដើម៕