(ភ្នំពេញ)៖ ការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលបានជ័យជម្នះ ដោយទទួលបានសំឡេង៦៨កៅអី និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង៥៥កៅ។
ប៉ុន្ដែបើទោះលទ្ធផលនៃការបោះឆ្នោតបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលបរាជ័យក្នុងការប្រកួតនេះ ក៏ពួកគេមិនសុខចិត្តនោះដែរ ដោយមេដឹកនាំរបស់បក្សប្រឆាំងមួយនេះ បានធ្វើព្យុះ ធ្វើភ្លៀង និងបានដឹកនាំមហាបាតុកម្ម ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រហូតដល់ធ្វើឲ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលស្របច្បាប់ចេញទប់ស្កាត់យ៉ាងខ្លាំងផងដែរ។
ក្រោយមក ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់បុរសខ្លាំងកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យមេដឹកនាំ គណបក្សសង្គ្រោះជាតិ ចូលទៅអង្គុយនៅក្នុងសភាដើម្បីពិភាក្សាគ្នា ចៀងវាងការបង្កើតជាមហាបាតុកម្ម ដែលនាំឲ្យចលាចលនៅក្នុង សង្គម។ ការយល់ព្រមដើរចូលសភានោះ បានធ្វើឲ្យអ្នកគាំទ្ររបស់បក្សមួយនេះ ស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការ សម្រេចចិត្តបែបនេះ ហើយអ្នកគាំទ្រមិនតិចនោះឡើយ បានដើរចេញពីបក្ស ក៏ព្រោះតែអស់សង្ឃឹមលើការដឹកនាំតទៅទៀត។
អ្វីៗទាំងនេះហើយដែលមហាជនបានដាក់ជាចម្ងល់ថា «តើតើបក្សប្រឆាំង បានធ្វើអ្វីខ្លះចាប់តាំងពីមុន និងក្រោយការបោះឆ្នោត ឆ្នាំ២០១៣មក?»។
សូមទស្សនាវីដេអូ ពីសកម្មភាពរបស់បក្សប្រឆាំង ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលធ្វើឲ្យមានភាពអនាធិបតេយ្យយ៉ាងខ្លាំង នៅក្នុងសង្គមកម្ពុជា៖