(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មិនស្វែងរកប្រាក់ចំណេញ ជាមួយនឹងកម្មវិធីសិក្សាជាភាសាអង់គ្លេសទាំងស្រុង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
សាកលវិទ្យាល័យ AUPP ផ្តល់នូវកម្មវិធីសិក្សាតាមបែបអាមេរិកាំង ឈរលើមូលដ្ឋានវប្បធម៌ខ្មែរ និងអាស៊ី ដើម្បីបណ្តុះអាកប្បកិរិយាប្រកបដោយទំនួល ខុសត្រូវខ្ពស់ក្នុងសង្គម ការសិក្សាពេញមួយជីវិត និងឧត្តមភាពក្នុងការសិក្សា និងជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតនូវអ្នកគិតប្រកបដោយការត្រិះរិះពិចារណា អ្នកច្នៃប្រឌិត និងជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ដែលចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងពិភពលោក។
សាកលវិទ្យាល័យ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលផ្តល់នូវកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ដែលមានការទទួលស្គាល់នៅសហរដ្ឋអាមេរិក ហើយAUPP បានបង្កើតកិច្ចសហប្រតិបតិការ ភាពជាដៃគូរជាមួយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដើម្បីផ្តល់ឱកាសឱ្យនិស្សិត AUPP ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិកាំង នៅកម្ពុជា។
សាកលវិទ្យាល័យ (AUPP) តាមរយៈការពិគ្រោះយោបល់ ជាមួយបណ្តាសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋអាមេរិក បានបើក ទ្វារទទួលនិស្សិតដំបូង ក្នុងខែសីហា ឆ្នាំ២០១៣ បានបង្ហាញពីកំណើនប្រកបដោយថាមវន្ត និងការអភិវឌ្ឍក្នុងការបង្កើត កម្មវិធីសិក្សាដ៏ល្អបំផុត ក៏ដូចជាការបង្កើតឱកាសទូលំទូលាយ ដល់និស្សិតក្នុងការចុះកម្មសិក្សា ទាំងក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការជួយលើកិច្ចការសង្គម និងសកម្មភាពវប្បធម៌ក្រៅកម្មវិធីសិក្សាផ្សេងៗទៀត។
អគារសិក្សាថ្មីរបស់សាកលវិទ្យាល័យ AUPP ដែលជាអគារសាកលវិទ្យាល័យ បំពាក់ដោយបរិក្ខារទំនើប និងសំបូរបែប អំណោយផលដល់ការសិក្សា នឹងចាប់ផ្តើមបើកទ្វារទទួលនិស្សិតឱ្យចូលរៀននៅពាក់កណ្តាលឆ្នាំ២០១៧នេះ ហើយអគារសិក្សាថ្មី ត្រូវបានរចនា និងគូប្លង់យ៉ាងផ្ចិតផ្ចង់ ដោយស្ថាបត្យករជាតិ និងអន្តរជាតិ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សាស្រ្តាចារ្យ និស្សិត និងបុគ្គលិក សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែល ផ្តល់នូវឧត្តមភាពអប់រំនាំមុខគេនៅកម្ពុជា។ សាកលវិទ្យាល័យ AUPP សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះនិស្សិត និងអាណាព្យាបាល ក្នុងការឲ្យតម្លៃលើគោលដៅ នៃការអប់រំប្រកបដោយគុណភាព គណនេយ្យភាព សមភាព សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់បំផុត៕