Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល១សប្ដាហ៍នេះ មន្ទីរពេទ្យព្រះអង្គឌួង បានពិនិត្យ និងព្យាបាលអ្នកជម្ងឺទាំងអស់ ជាង២ពាន់នាក់

17-05-2017 11:22

(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យ ព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ មានអ្នកជំងឺជាង២ពាន់នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ ​​មានអ្នកជម្ងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះ មានចំនួន២,០៩២នាក់ និង​អ្នក​សម្រាក​ព្យាបាលថ្មី មាន១៧៨នាក់៕