(ប៉េកាំង)៖ វីដេអូបង្ហាញសកម្មភាព និងជំនួបសំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី១៦ ឧសភា ២០១៧។

សកម្មភាព និងជំនួបសំខាន់ៗមានដូចជា៖
១៖ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបេកាំងប្រទេសចិន ដាក់កម្រងផ្កានៅវិមានវីរៈប្រជាជន
២៖ អញ្ជើញជួប ឯកឧត្ដម ជូ ជឹងសុឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
៣៖ អញ្ជើញជួប ឯកឧត្ដម ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន
៤៖ អញ្ជើញទស្សនកិច្ចផ្លូវការ ទទួលបដិសណ្ឋារកិច្ចដោយនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង
៥៖ អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ​ នាយករដ្ឋមន្ត្រីចិន​ លី ឃឺឈាំង
៦៖ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧៕